ជ្រើសរើសភាសា: Khmer Khmer English English
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពទីតាំងរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័ល
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមីនា ឆ្នាំ ២០២៣

កាលពីព្រឹកថ្ងៃទី ​៣០ ​ខែមីនា ​ឆ្នាំ២០២៣ ​ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចុះពិនិត្យវឌ្ឍនភាពទីតាំងរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លនៅបរិវេណពហុកីឡាដ្ឋានខេត្តកំពង់ធំ ​ដែលគ្រោងប្រព្រឹត្តិទៅនៅក្នុងខែឧសភាខាងមុខនេះ ​តាមកាពិនិត្យជាក់ស្តែងការៀបចំសម្រេចបានប្រម៉ាណជា៥០ភាគរយហើយ ។ ​ជាកាពិតណាស់នៅក្នុងឆ្នាំ២០២៣នេះរដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបុណ្យជាតិជាបន្តរបន្ទាប់ដោយឡែកកាលពីថ្ងៃទី ​០៨ ​ខែមីនា ​ឆ្នាំ២០២៣ ​កន្លងទៅ​រដ្ឋបាលខេត្តកំពង់ធំបានរៀបចំពិធីបុណ្យទន្លេក្រោមប្រធានបទ "ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគ" ​ប្រកបទៅដោយភាពជោគជ័យ និងអធិអធម ​មិនតែប៉ុន្នោះនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះរដ្ឋបាលខេត្តកំពង់ធំក៏និងមានរៀបចំពីធីសង្រ្កានឆ្នាំថ្នីក្នុងខែមេសានេះផងដែរ ។ ​

អ្វីដែរអស្ចារ្យជាងនេះទៀតនោះនៅក្នុងខែឧសភាខាងមុខនេះរដ្ឋបាលខេត្តកំពង់ធំបានសហការជាមួយគណៈកម្មការរៀបចំបុណ្យជាតិបានរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លដែលជាពិធីបុណ្យជាតិដ៏ធំមួយដែលមានកាយាងចូលរួមជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពង់បំផុតពីអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រមទាំងថ្នាក់ដឹកនាំកំពូលៗប្រចាំប្រទេសកម្ពុជា ​។

ព័ត៌មានទាក់ទង